ឯកឧត្តម ហាប់ ទូច បានចូលរួមសិក្ខា សាលាស្ដីពី «សុពលភាពនៃការអនុវត្តសូចនាករក្នុងវិស័យវប្បធម៌» តាមរយៈប្រព័ន្ធវីដេអូ


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌និងសិល្បៈបានចូលរួមសិក្ខា សាលាស្ដីពី «សុពលភាពនៃការអនុវត្តសូចនាករក្នុងវិស័យវប្បធម៌» តាមរយៈប្រព័ន្ធវីដេអូ ជាមួយមន្ត្រីលេខាធិការដ្ឋានអាស៊ាន និងសមាជិក សមាជិកាបណ្ដាប្រទេសអាស៊ាន ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោងផែនការសកម្មភាពអាស៊ានលើវិស័យវប្បធម៌និងសិល្បៈ ឆ្នាំ២០១៦-២០២៥។