ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូនារីជាថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ១៦៥រូប ដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្ដែងការគួរសមក្នុងឱកាសអបអរសាទរខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០១៧ ក្រោមប្រធានបទ ” ស្រ្តីដើម្បីសុខសន្តិភាព និង វឌ្ឍនភាព ” ។