នៅរសៀលថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្ដីពី ការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ ២០២០ និងលេីកទិសដៅការងារបន្ត លេីវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ ដែលរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ៕
ឯកឧត្តម នួន ដាញ៉ិល អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្ដីពី ការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ ២០២០ និងលេីកទិសដៅការងារបន្ត លេីវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ
