ឯកឧត្តម​ នួន ដាញ៉ិល អញ្ជើញជាអធិបតីបិទសិក្ខាសាលា​ស្ដីពី ការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី​ ១​ ឆ្នាំ​ ២០២០ និងលេីកទិសដៅការងារបន្ត​ លេីវិស័យផ្គត់ផ្គង់ទឹកស្អាត​ ការសំអាត និងអនាម័យជនបទ


នៅរសៀលថ្ងៃព្រហស្បតិ៍​ ០៩រោច​ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣ ខែសីហា​ ឆ្នាំ​ ២០២០ នៅសាលប្រជុំនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម​ នួន ដាញ៉ិល រដ្ឋលេខាធិកា​រ​ តំណាងឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា​ស្ដីពី ការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី​ ១​ ឆ្នាំ​ ២០២០ និងលេីកទិសដៅការងារបន្ត​ លេីវិស័យផ្គត់ផ្គង់ទឹកស្អាត​ ការសំអាត និងអនាម័យជនបទ ដែលរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ៕