ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោក ហ៊ី ស៊ីងយ៉ុង ប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនក្រុងឈឺចូវ ខេត្តអានហួន នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារបុរីអង្គរ។ កម្ពុជា និងចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ។ ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបាន ផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ។ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួច រាល់ហើយនោះ កំណើននៃភ្ញៀវទេសចរណ៍ កើនទ្វេរឡើង ក៏ធ្វើអោយកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាបកាន់តែមានភាពល្អប្រសើរថែមទៀត។
ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ជួបសំណេះសំណាលជាមួយ ប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនក្រុងឈឺចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន
