សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីសម្រេចកែសម្រួល និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំមួយចំនួននៅក្រសួងមហាផ្ទៃ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច កែសម្រួល និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំមួយចំនួននៅក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ក្នុងសេចក្ដីសម្រេចនេះ សម្ដេចក្រឡាហោម ស ខេង បានប្រគល់ភារកិច្ចជូន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ទទួលជួយរដ្ឋមន្ដ្រីលើការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងការងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួង និងឯកឧត្តម អ៊ុង សាមី រដ្ឋលេខាធិការ ទទួលជួយរដ្ឋមន្ដ្រីលើការងារ ក្រុង ស្រុក ឃុំ សង្កាត់។

ដោយឡែក ក្នុងសេចក្ដីសម្រេចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបែងចែកភារកិច្ច អនុរដ្ឋលេខាធិការ ចំនួន១២នាក់ទៀតផងដែរ ដើម្បីជួយដល់ការងាររដ្ឋលេខាធិការ៕