តំណាងឯកឧត្តមបណ្ឌិត ហ៊ីង ប៊ុនហៀង ជួបសំណេះសំណាលជាមួយពលរដ្ឋ និងពុទ្ធបរិស័ទ ឃុំអន្លង់រមៀត ហើយអំពាវនាវកុំឱ្យជឿតាមការញុះញង់របស់ជនអគតិ លើបញ្ហាព្រំដែនកម្ពុជាវៀតណាម


ឯកឧត្តម ណុប រ័ត្ននិមល និង លោកជំទាវ តំណាង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលចំនួន១៧៩៦នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា ជាច្រើនទសវត្សមកហើយបញ្ហាព្រំដែនរវាងប្រទេសជិតខាងមានភាពស្មុកស្មាញមិនទាន់បានកំណត់ព្រំដែនច្បាស់លាស់ នៅឡើយទេ ទើបតែសម័យតេជោ ហ៊ុន សែន កម្ពុជាបានខិតខំប្រឹងប្រែងចរចារជាមួយប្រទេសជិតខាង បានឈានទៅបោះបង្គោលកំណត់ព្រំដែន រវាងប្រទេសជិតខាង បានច្បាស់លាស់ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនមិត្តភាពសាមគ្គីភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តមបានបន្តថា សម្ដេចតេជោ បានថ្លែងបំភ្លឺរួចហើយ រឿងព្រំដែនក្នុងកិច្ចប្រជុំសភាឆ្នាំ២០១២ ដីខ្មែរមិនបាត់បង់ទៅណានោះទេ គ្រាន់តែនៅកន្លែងតំបន់ខ្លះត្រូវដោះដូរគ្នា ដែលជាតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋរស់នៅទីនោះ។ ប៉ុន្តែសព្វថ្ងៃនេះ នៅមានជនអគតិមួយចំនួនតូច យករឿងបញ្ហាព្រំដែន ដើម្បីកេងចំណេញនយោបាយ របស់ក្រុមមួយក្ដាប់តូចតែប៉ុណ្ណោះ។

ឯកឧត្តម ណុប រ័ត្ននិមល បានបញ្ជាក់ថា ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិដោយបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ដែលមានជាធរមាន។ បញ្ហាព្រំដែនជាបញ្ហារសើប និងមានភាពស្មុកស្មាញ ហើយការបំផ្លើស និងបំភ្លៃព័ត៌មានមិនពិត ពីបញ្ហាព្រំដែននេះ នឹងអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់ និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។

ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃ និងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេល ដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែក ការពារសុខមាលភាពសាធារណៈ និងការកម្ចាត់ជំងឺកូវីដ១៩នេះឱ្យអស់ពីកម្ពុជានិងពិភពលោក ។ ត្រូវប្រុងប្រយត្ន័ជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩ បានក៏ប៉ុន្តែជំងឺកូវីដ១៩ មិនភ្លេចយើងទេ វាអាចចម្លងគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ណុប រ័ត្ននិមល និង លោកជំទាវ បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូន យាយជីតាជីលោកគ្រូអ្នកគ្រូសិស្សានុសិស្សក្រុមយុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជាខ៤ ប្រជាពលរដ្ឋសាលាស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មការអាចារ្យវត្ត និងប្រជាការពារអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិកាមួយចំនួន និងបាននាំយកបច្ច័យពីដង្ហែអង្គផ្កាប្រាក់៥០លានរៀល និងសម្ភារៈមាន អង្ករ២០០គក្រ ប៊ីចេង៥គក្រ ត្រីខ១កេសមី១០កេសធំទឹកដោះគោ១កេសធំ ទឹកក្រូច១០កេសទឹកសុទ្ធ១០កេសទឹកត្រី២យួរទឹកត្រី២យួរ សម្រាប់ប្រគេនវត្តអង្គសិរី និង ក្រុមការងារថ្នាក់ជាតិចុះជួយឃុំអន្លង់រមៀតប្រគេនស៊ីម៉ងតិ៍១០តោនផងដែរ៕