តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះទស្សនកិច្ច​ស្វែងយល់​អំពីដំណាំចេកអំបូង​លឿង​ របស់ក្រុមហ៊ុន​ ហេង​ ឡុង​ អុីនធេីណេសុិនណល​


នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទ្បូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងឯកឧត្តម លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា រួមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ រួមមាន លោកជំទាវ ស្រី គឹមឆយ សមាជិកាគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទស្សនកិច្ច​ស្វែងយល់​អំពីដំណាំចេកអំបូង​លឿង​ របស់ក្រុមហ៊ុន​ ហេង​ ឡុង​ អុីនធេីណេសុិនណល​ ដែលសព្វថ្ងៃកំពុងផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុក​ ក៏ដូចជាក្រៅស្រុក​ និងជួយកាត់បន្ថយការធ្វេីចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋទៅក្រៅប្រទេសបានមួយកម្រិតទៀត​ ដែលស្ថិតនៅក្នុងស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។