ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណបក្សខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដោយមានការអញ្ជើញចូលរួមពីព្រះឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្ត ព្រះអនុគុណស្រុក,មន្រ្តីសង្ឃ ,ឯកឧត្ដម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស ខេត្ត,លោក លោកស្រី ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបី, មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកពញាឮ សរុប ៦០០ អង្គ/នាក់។
ក្នុងឱកាសនោះ គណៈអធិបតី បានឧបត្ថម្ភ តាជី យាយជី ៥០នាក់ម្នាក់ៗថវិកា ៤ម៉ឺនរៀល កំណាត់ស១ដុំ និងជូនដល់អ្នកចូលរួមផ្សេងទៀត ម្នាក់ៗថវិកា ៤ម៉ឺនរៀល និងសារុង ១ ។