ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យលោក Anthony Maguire ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ នៃគរបាលសហព័ន្ធអូស្រ្តាលី ទើបតែងតាំងថ្មី ដែលនឹងត្រូវមករបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕