អភិបាលរងខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន


ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋានសម្រាប់មន្រ្តីអនុវត្តន៍នៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការ លោកអធិការស្រុក មេប៉ុស្តិ៍រដ្ឋបាលនគរបាល មេឃុំ ចៅសង្កាត់ និងស្មៀនឃុំនៅទូទាំងខេត្ត ចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានសម្ដែងអំណគុណដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃចុះមកបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីអត្រានុកូលដ្ឋាន ជាពិសេសមេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ សំដៅផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។