វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន សម្រាប់មន្រ្តីអនុវត្តនៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន សម្រាប់មន្រ្តីអនុវត្តនៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក ប្រធានការិយាល័យរដ្ឋបាលក្រុងស្រុក អធិការនគរបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងស្មៀនឃុំសង្កាត់ សរុបប្រមាណ ២០០នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គអត្តសញ្ញាណកម្មករសួុងមហាផ្ទៃ ដែលមានរយះពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវក្រេបជញ្ជក់យកចំណេះដឹងចំណេះធ្វើក្នុងពេលនេះ ដើម្បីយកទៅបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានច្បាស់លាស់ និងត្រឹមត្រូវបំផុត៕