នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ រដ្ឋសភាមានរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថិតិយេនឌ័រ ស្តីពី”បញ្ហាប្រឈមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ លទ្ធផលស្រាវជ្រាវគន្លឹះនៃការវិភាគស្ថិតិយេនឌ័រ” ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងមន្ត្រីជំនាញជាន់ខ្ពស់នៃសភាទាំងពីរ ។
ការផ្សព្វផ្សាយរបាយការណ៍ស្ថិតិយេនឌ័រនេះ ក្នុងគោលបំណងនៃការផលិតរបាយការណ៍គឺដើម្បីរួមចំណែកផ្តល់ព័ត៌មានសម្រាប់ក្រសួង ស្ថាប័នសាធារណៈ គ្រឹះស្ថានស្រាវជ្រាវនានាក្នុងការផលិតឯកសារអង្កេតស្រាវជ្រាវ សំដៅលើកកម្ពស់សមភាពយេនឌ័រនិងផ្តល់ភាពអង់អាចដល់ស្ត្រីដើម្បីចូលរួមចំណែកក្នុងកិច្ចការនយោបាយនិងភាពជាអ្នកដឹកនាំ ។
ព័ត៌មានពិស្តារ សូមចុច Link ខាងក្រោមនេះ