សិស្សមកពីវិទ្យាល័យ​ ហ៊ុន​ សែន​ សម្ភៈបុរៈ​ បានទទួលជ័យជំនះ​លេីវិទ្យាល័យ​ ព្រែកប្រសព្វ ក្នុងវគ្គប្រកួតដំបូង​ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ឆ្នាំ២០២០


សិស្សមកពីវិទ្យាល័យ​ ហ៊ុន​ សែន​ សម្ភៈបុរៈ​ បានទទួលជ័យជំនះ​លេីវិទ្យាល័យ​ ព្រែកប្រសព្វ ឡេីងទៅវគ្គផ្តាច់ព្រ័ត្រ​ ក្នុងការប្រកួតវគ្គដំបូង​នៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ឆ្នាំ២០២០លេីប្រធានបទ​ “ការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន​ គឺជាមធ្យោបាយសមស្របបំផុត​ សម្រាប់គ្រប់គ្រងធនធានព្រៃឈេី​ ប្រកបដោយនិរន្តរភាព”រៀបចំ​ឡេីង​នៅ ខេត្តក្រចេះ​ នាព្រឹកថ្ងៃពុធ ៨កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២០​ ដោយនាយកដ្ឋានអប់រំបរិស្ថាន​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដោយមានគាំទ្រពីគម្រោងព្រៃឡង់បៃតង​។
សូមបញ្ជាក់ថា​វគ្គប្រកួតដំបូង​ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ឆ្នាំ២០២០ ក្រោមអធិបតីភាព​ ឯកឧត្តម​ រ័ត្ន​ វីរៈ​ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​ និងឯកឧត្តម​ ប៉ែន​ លីណាត អភិបាលរង​ នៃគណៈអភិបាលខេត្តក្រចេះ​ ថ្នាក់ដឹកនាំ​ និងមន្ត្រី​ជំនាញក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្ត​ តំណាងមន្ទីរអប់រំ​ យុវជ​ន​ និងកីឡា​ តំណាងគម្រោងព្រៃឡង់បៃតង​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ សរុប​៦៣នាក់។