នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រុមការងារអនុវត្តគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សា និងពិនិត្យលើ ស្នើសុំស្តារឡើងវិញ នូវស្ទឹងចាស់ ០១កន្លែង មានប្រវែងប្រហែលជា៦០ គីឡូម៉ែត្រ ដែលបែកចេញពីស្ទឹងសែន នៅត្រង់ភូមិស្នោឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ និងចុងបញ្ចប់នៃស្ទឹងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រសិនបើគម្រោងបើកស្តារស្ទឹងចាស់នេះឡើងវិញបាន ផ្ទៃដីដែលជាស័ក្តានុពលស្រោចស្រព ប្រមាណជា២៤០០០ហិកតា នៅរដូវប្រាំង ៕