ឯកឧត្តម រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុប និងវាយតម្លៃពីលទ្ធផល ១០០ ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត


នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុតិ្តធម៌ ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ គ.យ.ក.ស ដើម្បីធ្វើការបូកសរុប និងវាយតម្លៃពីលទ្ធផល ១០០ ថ្ងៃនៃការអនុវត្តយុទ្ធនាការ។ ក្រសួងយុត្តិធម៍ នឹងជម្រាបជូនអំពីទិន្នន័យនៃ ចំណាត់ការសំណុំរឿង របស់សាលាដំបូងរាជធានី ខេត្ត នៅក្នុងការអនុវត្តយុទ្ធនាការ ខាងលេី នាថ្ងៃស្អែក ។