ប្រកាសសមាសភាពបន្ថែម សម្រាប់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្តស្វាយរៀង


នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីខ្លឹមសារប្រជុំយុវជនគណបក្សថ្នាក់កណ្តាល និងពិធីប្រកាសសមាសភាពបន្ថែមថ្នាក់ដឹកនាំយុវជនគណបក្សខេត្តស្វាយរៀង ក្រោមអធីបតីភាព ឯកឧត្តម អ៊ុយ ថន ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង, ឯកឧត្តម រស់ ឆាយ ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងឯកឧត្តម ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង។

ពិធីនេះក៏មានចូលរួមពីសមាជិកសមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត លេខាធិការដ្ឋានយុវជនគណបក្ស គណៈកម្មាធិការយុវជនគណបក្សស្រុក-ក្រុង និងថ្នាក់ដឹកនាំយុវជន គណបក្សឃុំ-សង្កាត់ សរុប១៥០នាក់ (ក្បាលម៉ាស៊ីនយុវជន)។

ឯកឧត្តម ហេង សុខណាង បានលើកឡើងពីសភាពការណ៍ទូទៅស្ថានភាពសង្គម សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន និងអនាគតដែលបាននិងកំពុងផ្តល់កលានុវត្តភាពយ៉ាងច្រើនដល់យុវជនកម្ពុជា អាចឈានចាប់យកឱកាសបង្កើនសមត្ថភាព និងចូលរួមជាមួយគណបក្សក៏ដូចជា ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ តាមមាគ៌ា និងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកថ្នាក់ដឹកនាំយុវជនម្ពុជា និងបានបង្ហាញពីការរៀបចំកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនថ្នាក់កណ្តាលព្រមទាំងបានលើកពីទិសដៅសម្រាប់សមាជិក សមាជិកាថ្នាក់ខេត្ត ស្រុក-ក្រុង និងឃុំ-សង្កាត់ ដើម្បីអនុវត្តបន្តនាពេលខាងមុខ៕