នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនាងទើត និងឃុំទឹកជ្រៅ ព្រមទាំងសហការីបានចុះជួបសំណេះសំណាលប្រគល់ផ្ទះមួយខ្នង និងថវិការមួយចំនួនជូនពលរដ្ឋក្រីក្រឈ្មោះ ឡុញ និន រស់នៅភូមិសង្គម ឃុំនាងទើត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរលោក ភុំ រ៉ា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកតំបែរ ស្រុកជើងព្រៃ និង ស្រុកំពសៀម និងបានឧបត្ថម្ភថវិការគោលនយោបាយ(ក៣) ដល់សមាជិក៨ករណីនៅឃុំនាងទើត និងឃុំទឹកជ្រៅឧបត្ថមថវិកាមួយចំនួនដល់គណបក្សឃុំទាំងពីរសម្រាប់បម្រើការងាររដ្ឋបាល ។