ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់ស្តីពីកិច្ចសហប្រតិបតិ្តការលើគម្រោង​Go Digital ASEAN


ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសី្តពីកិច្ច សហប្រតិបតិ្តការ លើគម្រោងGo Digital ASEANរវាងក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៏និងអង្គការមូលនិធិអាសុី (TAF) បានប្រព្រឹត្តទៅនៅទីស្តីការ ក្រសួង នា​រសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០២០​ នៅទីស្តីការក្រសួង ។ ហត្ថលេខីលើអនុស្សារណៈយោគយល់គ្នានេះ គឺរវាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្កន៍ ជាមួយលោកស្រី​ មេឡូនី​ លីន​ប៊ឺក​ (Meloney C.Lindberg )តំណាងអង្គការមូលនិធិអាសុីប្រចាំកម្ពុជា(TAF) ។
នៅក្នុងពិធីនេះដែរ​ ក៏មានវត្តមានដៃគូគម្រោង​ដូច​ជា៖លោកស្រី​ ចិត​ ចរិយា​ ប្រធានអង្គការ​ស្តារកម្ពុជា​ (STAR Kampuchea ) លោកស្រី​ Kate Heuisler តំណាងអង្គការ​ DAI Global LLC ព្រមទាំងកញ្ញា​ ហម​ ពិដោរ​ តំណាងមកពីអង្គការ​ lnSTEDD ILab Southeast Asia និងសហការីមួយចំនួនទៀត​ ។
សូមបញ្ជាក់ថា៖យោងតាមស្មារតីនៃកិច្ចប្រជុំគណ:កម្មការ​សម្របសម្រួលអាស៊ានស្តីពីសហគ្រាសខ្នាតតូចនិងមធ្យមលេីកទី៨​ កាលពីថ្ងៃទី​២៥-២៩​ ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ នៅរាជធានីភ្នំពេញ​ អង្គការមូលនិធិអាសុី​ និង​ Google.Org

បានលេីកសំណេីដាក់ចេញនូវផែនការសកម្មភាពការងារ​សម្រាប់ជុំរុញអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូចបំផុត​ តូច​ និងមធ្យម​ (MSMEs) នៅតាមទីជនបទនៃប្រទេសក្នុងតំបន់អាស៊ានឲ្យទទួលបានចំណេះដឹងផ្នែកឌីជីថល​(Digital) ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន​ Google.Org

មានទឹកប្រាក់សរុបចំនួន​៣.៣​លានដុល្លារ​អាមេរិក​ ។ ក្នុងនោះអង្គការស្តារកម្ពុជាជាអ្នករៀបចំវគ្គបណ្តុះបណ្តាលលេីម្រោងGo Digital ASEAN ដែលមានទឹកប្រាក់សរុប​ ២៥​មុឺនដុល្លា​រ​អាមេរិក​ សម្រាប់៖-បណ្តុះបណ្តាលគ្រូ​បង្គោលតាម​បណ្ដា​ខេត្ត​ និងរាជធានី​គោល​ដៅ​-បណ្តុះបណ្តាល​សហគ្រិន​ចំនួន​១៥.០០០នាក់​ នៅទីតាំង៧ខេត្ត​ និងរាជធានីរួមមាន៖រាជធានី​ភ្នំពេញ​ ខេត្ត​សៀមរាប​ បាត់ដំបង​ កំពង់​ចាម​ ស្វាយរៀង​ តាកែវ​ និង​កំពង់​ស្ពឺ​ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានចាត់​​ទុក​ពិធីចុះហត្ថលេខានេះ​ បង្ហាញពីការគាំទ្រនិងការប្តេជ្ញា​ចិត្តខ្ពស់ពីសំណាក់ក្រសួងនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញឌីជីថល ទៅកាន់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេ អាច បន្តធ្វើអាជីវកម្មក្នុងបរិបទដែលមានជំងឺកូវីដ១៩និងអាចចូល​រួមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល​ ។​ ជាមួយគ្នានេះ​ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ក៏បានផ្តល់សារ:សំខាន់លេីការងារចុះបញ្ជីសហគ្រាសខ្នាតតូច​និងមធ្យម​ តាមប្រព័ន្ធOnline ដេីម្បី​ឲ្យពួកគេស្ថិតនៅក្រោមឆ័ត្រតែមួយ​ និងស្ថិតក្រោមក្របខណ្ឌច្បាប់មួយដែលយេីងអាចគ្រប់គ្រង​ បណ្តុះបណ្តាល​ និងតម្រង់ទិសពួកគេ​ ចូលក្នុងបរិបទសាកលភាវូនីយកម្ម​និងបដិវត្តន៍ឧស្សាកម្ម​៤.០​ ។
លោកស្រី​ Meloney C.Lindberg ប្រធាន​អង្គការ​មូលនិធិ​អាសុី​ បានមានប្រសាសន៏ថា លោកស្រី មានការរីករាយ ចំពោះការគាំទ្រពេញទំហឹងពីក្រសួង ដើម្បីអនុវត្តគម្រោង​នៅថ្នាក់តំបន់និងក្នុងប្រទេសកម្ពុជា ។ លោកស្រីបាន​បន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ ហើយអាជីវកម្មខ្នាតតូចនិងមធ្យម បានរងផលប៉ះពាល់ផងដែរ​ ។​ គម្រោងនេះកើតឡើងចំពេលដែលអាជីវកម្មទាំងនោះត្រូវការចំណេះដឹងនិងជំនាញឌីជីថលដើម្បីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលព្រមទាំងរកប្រាក់​ ចំណូលផ្គត់ផ្គង់គ្រួសាររបស់ពួកគេប្រកបដោយសុវត្ថិភាព។ជាមួយគ្នានេះលោកស្រីប្រធានមូលនិធិអាសុី​ បានពាំនាំនូវប្រសាសន៍​របស់លោកស្រី​ Stephanie Davis នាយិកាគ្រប់គ្រងក្រុមហ៊ុន​ Google.Org

ដែលជាក្រុមហ៊ុនសហ​ការ​លេីការងារនេះ​ថា៖អាជីវកម្មខ្នាតតូចគឺជាបេះដូងនៃសេដ្ឋកិច្ចជាតិនិងសហគមន៏របស់ប្រទេសកម្ពុជា​និងជាការពិបាក នាពេលបច្ចុប្បន្ននេះ ដែលតម្រូវឲ្យមានការគាំទ្រជាបន្ទាន់ លើការប្រើប្រាស់ ប្រព័ន្ធឌីជីថលទៅដល់អាជីវករទាំងនោះ។​
គួរស្វែងយល់ថា៖​គោលបំណងដែលបានចែងក្នុងអនុស្សារណ:យោគយល់​គ្នា​ គឺ​ដេីម្បីដាក់ចេញជាផ្លូវការនូវកិច្ចសហការរវាងក្រសួង​ ជាមួយអង្គការ​មូលនិធិ​អាសុី​ លេីគម្រោង​ Go Digital ASEAN ក្រោមជំនួយឧបត្ថម្ភពី​Google.Org

ដោយផ្តោតលេីចំណចមួយចំនួនដេីម្បីពង្រឹងសមត្ថភាព​សហគ្រាសធុនមីក្រូ​ ធុនតូច​ និង​មធ្យម​ឲ្យទទលបាននូវអត្ថ​ប្រយោជន៍​ពីការប្រេីប្រាស់ឧបករណ៌ព័ត៌មានវិទ្យា​ទូរគមនាគមន៍​ និងអុិនធឺណេត​ ក្នុងការធ្វេីអាជីវកម្ម​ សំដៅលេីកកំពស់ជីវភាព​ ការពារពីការឆបោក​ និងហានិភ័យនានា​តាមប្រព័ន្ធ​ Internet ស្របតាមគោលដៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ ។

ស្ថិតក្នុងឱកាសនោះផងដែរ​ លោកស្រីប្រធានអង្គការមូលនិធិអាសុី​ ក៏បានប្រគល់លិខិតថ្លែងអំណរគុណពីក្រុមហ៊ុន​Google.Org

ជូនចំពោះ​ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ចំពោះកិច្ចសហការគាំទ្រពេញទំហឹងទៅលេីគម្រោងកម្មវិធី​ Go Digital ASEAN នេះ​ ។