ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ដោយផ្អែកលើ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខ ភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះ នៅក្នុងប្រទេស ក៏នៅតែជាក្ដីព្រួយបារម្ភនៅឡើយដែរ។
ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ខាងក្រោមនេះគឺជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋអនុវត្តបានគ្រប់ៗគ្នា នូវវិធានការសំខាន់ៗ៖