ឯកឧត្តម លឹម ពុយ និងក្រុមការងារ អមដំណើរក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តព្រៃវែង ចំនួន ០៣ប្រព័ន្ធ


នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ អមដំណើរក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តព្រៃវែង ចំនួន ០៣ប្រព័ន្ធរួមមាន ៖
១-ប្រព័ន្ធធារាសាស្ត្រ អូរអំពាន់ ស្ថិតនៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ
២-ប្រព័ន្ធធារាសាស្ត្រ អូរអង្គ្រង និងស្ថានីយបូមទឹកខ្សាច់ស ស្ថិតនៅឃុំរក្សជ័យ ស្រុកបាភ្នំ
៣-ប្រព័ន្ធធារាសាស្ត្រ ពោធិ៍បូរី ស្ថិតនៅឃុំបឹងដោល ស្រុកព្រះស្តេច ៕