សម្តេច ក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រ (MCT) ម៉ាឡេស៊ី-កម្ពុជា-ថៃ


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាបក្រោមបាត់សមុទ្រ MCT ជា លើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នេះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេច ក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។
នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋា ភិបាលកម្ពុជា ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ នៅកម្ពុជាជាច្រើនរូប ផ្សេងៗ។ វត្តមានខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT លើទឹកដីកម្ពុជានេះ ត្រូវបាននាំមកដោយមានកិច្ចសហការគ្នារវាងក្រុមហ៊ុន តែលកូថេកបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាមួយក្រុមហ៊ុន Telekom Malaysia Berhad តបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Symphony Communication របស់ថៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអបអរសាទរ​ដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចបានទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍ នៃ អ៊ីនធឺណេតល្បឿនលឿនថ្មីនេះ ហើយក៏សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា នឹង ចូលរួមរីករាយក្រោយទទួលបានអ៊ីនធឺណេតកាន់តែលឿន តម្លៃកាន់តែ សមរម្យ និងសុវត្ថិភាពកាន់តែខ្ពស់។