កម្ពុជា-សិង្ហបុរី ប្រារព្ធពិធីរំលឹកខួបលើកទី៥៥ នៃចំណងការទូត


ប្រទេសកម្ពុជា និងសិង្ហបុរី នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំប្រារព្ធពិធីរំលឹកខួបលើកទី៥៥ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។

ក្នុងពិធីនេះ គណៈអធិបតីក៏បានចូលរួមបង្ហាញផ្ទាំងគំនូរទ្វេភាគី ស្តីអំពី «កម្ពុជា-សិង្ហបុរី៖ ៥៥ឆ្នាំនិងបន្តលើសពីឆ្នាំ២០២០» ផងដែរ។ ផ្ទាំងគំនូរនេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបូរីទៀតផង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៦៥ ក្រោមការដឹកនាំនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាប្រទេសទី១ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាព នៃសាធារណរដ្ឋសឹង្ហបុរី បន្ទាប់ប្រទេសនេះប្រកាសថា ជារដ្ឋឯករាជ្យបានត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ចំណងការទូត រវាងកម្ពុជា និងសិង្ហបុរី បានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥៕