នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់ភូមិអូរ ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ៩១១ម៉ែត្រ, ប្រឡាយមេ ចំនួន ០២ខ្សែ ប្រវែង ៣៩៤១ម៉ែត្រ, ប្រឡាយរង ០៣ខ្សែ ប្រវែង ៤០៦១ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៤០០ហិកតា និងប្រាំង ៣៥ហិកតា ៕