មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កណ្តែក


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កណ្តែក ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កណ្តែក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២៥០ ហិកតា និងស្រូវប្រាំង ចំនួន ១០១ ហិកតា ៕