សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកជំទាវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
Samdech Techo Hun Sen, Prime Minister of Kingdom of Cambodia, received this morning the farewell call from Her H.E Manika Jain, Indian Embassador to Cambodia, after she completed diplomatic mission in Cambodia.