ប្រធានគណ:កម្មាធិការគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវ អំណោយរបស់ឯកឧត្តមបណ្តិត ម៉ៅ ធនិន និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៤៤ គ្រួសារ


រសៀលថ្ងៃចន្ទ ៤ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២០ លោក សំរិទ្ធិ អេង សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ
គណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោក ចាប នាង អភិបាលក្រុង លោកជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង លោកជាអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងក្រុមការងារចុះជួយ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ សមាគមយុវជនស្រឡាញ់សន្តិភាព និងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ  ដោយនាំយកនូវ អង្ករ  ដែលជាអំណោយរបស់ឯកឧត្តមបណ្តិត ម៉ៅ ធនិន និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់   ចំនួន ៤៤ គ្រួសារ ដែលមកពីពីរភូមិគឺ ភូមិដូងជ្រុំ ២១ គ្រួសារ ភូមិ បាក់រទេះ ចំនួន ២៣ គ្រួសារ ស្ថិតក្នុងសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។