នាវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមមិត្តភាពកម្ពុជា-បារាំង អមដោយមន្ត្រីហ្វ្រង់កូហ្វូនី ពិធីការខេត្តសៀមរាប និងពិធីការព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបារាំងដឹកនាំដោយ ឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប៕