អបអរសាទ ទិវាវប្បធម៌ជាតិ ៣ មីនាលើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ


ព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញចូលរួម រៀបចំកម្មវិធី ទិវាវប្បធម៌ជាតិ ៣ មីនាលើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» និង «ពិធី អភិសេករូបសំណាក់លោកតា លោកយាយ» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ, ឯកឧត្តម ម៉ុក ធារី អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងបរិវាណនៃប្រាសាទព្រៃដើមស្រុក ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។