ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ​នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ សុខា បាន​អញ្ជើញ​​ចុះ​ពិនិត្យការដ្ឋាន​​សំណង់ស្តូប​សមិទ្ធផល​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម ​ដែល​កំពុង​ដំណើរការ​សាងសង់


ភ្នំពេញ ៖ ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ នៅ​សួន​សមិទ្ធផល​យោធា ​នៃវិមានឈ្នះឈ្នះកងរាជអាវុធហត្ថ និង​នគរបាលជាតិ ​ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ​នេត សាវឿន អគ្គស្នងការ​​នគរបាល​ជាតិ ​និង ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ សុខា ​អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​អញ្ជើញ​​ចុះ​ពិនិត្យការដ្ឋាន​​សំណង់ស្តូប​សមិទ្ធផល​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម ​ដែល​កំពុង​ដំណើរការ​សាងសង់។

សូមជម្រាបថា សួនសន្តិសុខ​ សុវត្ថិភាព ​និងសណ្តាប់ធ្នាប់សង្គម ​ដែលរៀបចំកសាងដោយ កងរាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស​ រួម​សហការជាមួយ ​អគ្គស្នងការដ្ឋាននគរបាលជាតិនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងការពារ ជាតិ ធ្លាប់បានណែនាំដល់​ការ​រៀបចំ​សាងសង់សួននេះ ​នៅវិមាន ឈ្នះ ឈ្នះ ត្រូវ​ធ្វើយ៉ាងណា​រាល់ការ​សាងសង់ ត្រូវមាន​រចនាបទ​លក្ខណៈ​ វប្បធម៌ខ្មែរ​ ពិសេសត្រូវ​រំលេច​នូវ​អត្តសញ្ញាណ​នយោបាយ ​ឈ្នះ ឈ្នះ​ ដែលជានិមិត្តរូប នៃ​សន្តិភាព ​ហើយរាល់វត្ថុធាតុដើម​សាងសង់ ត្រូវធានា​ឲ្យ​បាន​នូវ​ភាព​រឹងមាំ​​យូរអង្វែង​ដែល​ជា​​សមិទ្ធផលជាតិ ៕