នៅថ្ងៃចន្ទ ៤កេីត និងថៃ្ងអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះពិនិត្យ និងតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តសៀមរាម ទទួលបានលទ្ធផលដូចខាងក្រោម ៖
-ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ អនុវត្តបាន ១៨៩ ៣០០ ហិកតា លើផែនការ ១៨៦ ៥៦៥ ហិកតា ស្មើនឹង ១០២ %
-ទឹកភ្លៀង គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានបរិមាណចំនួន ៨៥៤.៧០ មម ច្រើនជាងបរិមាណទឹកភ្លៀងក្នុងឆ្នាំ២០១៩ ចំនួន ១៩.១០ មម
– អាងស្តុកទឹកទាំង ០៤កន្លែង ដូចជា អាងខ្សាកអាងម្កាក់ អាងស្ទឹកស្រែង ១ និងអាងស្ពានស្រែងគិតមកត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ទឹកក្នុងអាងមានប្រមាណ ១០០%
-កម្ពស់ទឹកនៅបឹងទន្លេសាបត្រង់ចំណុចស្ថានីយចុងឃ្នាសមានកម្ពស់គិតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានកម្ពស់ ២.៦០ម ទាបជាងឆ្នាំ២០១៩ ចំនួន ២.៧៥
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ឲ្យបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងគ្រប់គ្រងទឹក ព្រមទាំងត្រៀមឧបករណ៍សំភារៈផ្សេងៗសម្រាប់ជួយសង្គ្រោះស្រូវចុងរដូវវស្សា នាពេលមុខ ៕