ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងដល់សហគ្រិនភាព ក្នុងវិស័យកសិកម្ម សម្រាប់យុវជននៅស្រុកខ្សាច់កណ្ដាល


កណ្តាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០  ដោយសារតែមានបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសនីមួយៗមានការធ្លាក់ ចុះហើយវិស័យមួយចំនួនជាប់គាំង នៅតែវិស័យកសិកម្ម ដែលអាចដំណើរការបានជាធម្មតា ទើបធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងជូនសហគ្រិនភាព ក្នុងវិស័យ កសិកម្មសម្រាប់យុវជន នៅស្រុកខ្សាច់កណ្ដាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

ពិធីបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជនស្រុកខ្សាច់ កណ្តាលនេះ ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងអស់លោក លោកស្រី អភិបាល ស្រុកខ្សាច់កណ្តាល រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាយុវជនស្រុកផងដែរ ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានធ្វើការណែនាំ ដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា ដោយសារតែបញ្ហា covid.19 ធ្វើឱ្យមានការប៉ះពាល់ ដល់សេដ្ឋកិច្ច លើពិភពលោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដែរ ដូច្នេះហើយ បានជា សម្ដេចតេជោ ហ៊ុន សែន មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបរាជ រដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ហិរញ្ញប្បទានចំនួន៥០លានដុល្លារ ដើម្បីជួយដល់ ផ្នែកកសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ការបង្កបង្កើនកម្មផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងជាយុទ្ធសាស្ត្រ ទប់ស្កាត់ដល់ការនាំចូលពីខាងក្រៅផងដែរ។

ឯកឧត្តមប្រតិភូអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមាន ប្រសាសន៍ថា សូមយុវជនយើង ទាំងអស់មេត្តាធ្វើការដាំដុះប្រកបដោយមាន លក្ខណៈបច្ចេក ទេសតាមស្តង់ដារ ការដាំដុះលក្ខណៈតូចតាចធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់ នោះទេ ត្រូវចេះកែប្រែពីអាជីវកម្មកសិកម្ម មកជាកសិកម្មបែបសហគ្រិនដែលមាននិរន្តភាព៕