អភិបាលខេត្តព្រះវិហារអញ្ជើញចាប់ឆ្នោតប្រគល់ដីឡូតិ៍ កសិកម្ម ជំហ៊ានទី៥ជូនប្រជាពលរដ្ឋចំនួន ៣១៨ គ្រួសារ ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត


នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍ កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៣១៨ គ្រួសារ ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងអង្គរក្ស មេបញ្ជការកងពលតាមព្រំដែន មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋជាច្រើនរូប ។ មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងការ កោត សសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្ត ទុក ដាក់ ខ្ពស់ របស់ក្រុមការងារក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្ត កម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជ- រដ្ឋាភិបាលទៅតាមជំហានការងារ នីមួយៗរហូតកម្មវិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍នាពេលនេះ ។គិតមកទល់ពេលនេះយើងសម្រេចនូវការចាប់ឆ្នោតដីឡូតិ៍កសិកម្មសរុប១០៤៥ ឡូតិ៍ ដែលក្នុងដោយក្នុងមួយគ្រួសារ ទទួលបានដីទំហំ ២ ហិកតា ។ ឯកឧត្តមបន្តថា ឡូតិ៍កសិកម្មដែលបានប្រគល់ជូនប្រជាពលរដ្ឋថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋា-ភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់ សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីចំនួន ៥ ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ទាំងនេះស្តែងចញយ៉ាងច្បាស់ពីការយកចិត្តទុក្ខដាក់របស់សម្តេចតេជោ លើសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសនៅតាមបណ្តោយព្រំដែន ។ ឯកឧត្តមអភិបាលបានលើកឡើងបន្ថែមទៀតថា ទាំងនេះគឺកើតចេញពីកត្តាសុខសន្តិភាព ដូចនេះយើងទាំងអស់គ្នាត្រូវ អគុណសន្តិភាព អគុណសម្តេចតេជោ មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍ ។ហើយឯកឧត្តម សំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីកសិកម្មដែលបាននេះខិតខំបង្កបង្កើនផលដាំដំណាំ ដើម្បីបង្កើនជីវភាពរស់នៅ តាមគោលការណ៍កំណត់។ដោយឡែកឯកឧត្តមអភិបាលក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬក្រមានៅពេលយើងនៅតំបន់មនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីចៀសផុតអំពីជំងឺកូវីដ១៩ និងជំងឺនានាផងដែរ លើសពីនេេះទៅទៀតសូមបងប្អូន ប្រយ័ត្ន នៅពេលមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ សូមមេត្តាបិទទូរស័ព្ទ ចូរកុំនៅទីវាល កុំនៅជ្រកក្រោមដើមឈើ ត្រូវរត់មកនៅក្នុងផ្ទះ និងទីកន្លែងសុវត្ថិភាព។