ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូ សម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួនបួនខ្សែ


នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុមអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួនបួនខ្សែឋិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នៅពេលសាងសង់រួចរាល់ ផ្លូវទាំងបួនខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីឃុំសំពៅពូនទៅកាន់រាជធានីភ្នំពេញ ផ្លូវទាំងបួនខ្សែនោះមានផ្លូវបេតុងចំនួនពីរខ្សែប្រវែងសរុប១៣៣៥ម៉ែត្រ និងផ្លូវលំគ្រួសក្រហមចំនួនពីរខ្សែប្រវែងសរុប២២៤០ម៉ែត្រ គ្របដណ្តប់ចំនួនប្រាំភូមិ។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអញ្ជើញឡើងបញ្ជាគ្រឿងចក្រជានិម្មិតរូបនៃពិធីបើករដ្ឋានសាងសង់ផ្លូវទាំងបួនខ្សែនោះ។