នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញប្រចាំខេត្តស្វាយរៀង អមដំណើរជាមួយដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២០ ក្នុងខេត្តស្វាយរៀង និងបន្តចុះពិនិត្យប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន២ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕
លោកជំទាវ សេង វណ្ណសាយ បានចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២០ ក្នុងខេត្តស្វាយរៀង
