គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ ដែលផ្សាយចេញពីទីក្រុងម៉ានីល នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០


គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ ដែលផ្សាយចេញពីទីក្រុងម៉ានីល នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃវិមានរដ្ឋសភា។
សមាសភាពគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុងវេទិកានេះ មានការចូលរួមពី លោកជំទាវ ឯកឧត្តម ប្រធាន អនុប្រធាន លេខាធិការ និងសមាជិកសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
កិច្ចប្រជុំនេះ នឹងពិភាក្សាទៅលើកម្មវត្ថុដូចជា៖
១- ដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មានពីអង្គការសុខភាពពិភពលោក អំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអាគ្នេយ៍។
២- ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីសារៈសំខាន់នៃការវិនិយោគក្នុងការធានារ៉ាប់រងសុខភាពជាសាកល(UHC) ចំពោះជំងឺកូវីដ១៩ និងសកម្មភាពរបស់សភាក្នុងការធានាឱ្យបាននូវការវិនិយោគថ្នាក់ជាតិក្នុងវិស័យសុខភាព។
៣- ដើម្បីពិចារណាលើរបៀបដែលវេទិកានេះអាចគាំទ្រដល់ការវិនិយោគក្នុងការធានារ៉ាប់រងសុខភាពជាសកល (UHC) រួមមានការឆ្លើយតប និងការត្រៀមរៀបចំចំពោះសន្តិសុខសុខភាព។
សូមជម្រាបថា កិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) ដឹកនាំដោយប្រធាន APPFGH ដែជាសាស្រ្តាចារ្យកិត្តិយស Keizo Takemi ដោយមានជំនួយបច្ចេកទេស និងរដ្ឋបាល ដោយការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិចចាលេខាធិការនៃវេទិកា។