រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយ និងលើកលែងទោស


នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយ និងលើកលែងទោស។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងអស់លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕