ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី នៅក្រុងព្រះសីហនុ


ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងការដាក់ បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី នៅក្នុង D’Seaview Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគិន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។
លោក Dylan Ong Jia Jing នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុន ហុង ឡៃ ហ៊ួត គ្រុប លីមីធីត បានឱ្យដឹងថា ការដាក់បង្ហាញគំនូរ សិល្បៈដើម្បីអបអរដល់ចំណង មិត្តភាពទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ខួបលើកទី ៥៥ឆ្នាំ តាមរយៈសិល្បៈ និងវប្បធម៌ទាំងពីរ នៅក្នុង D’Seaview Clubhouse ដែលមានផ្ទាំងគំនូរសិល្ប:ទាំងពីរ ត្រូវបានដាក់បង្ហាញជាសា ធារណៈនៅក្នុងបរិវេណ D’Seaview Clubhouse សម្រាប់ទស្សនា។
លោកបន្តថា គិតត្រឹម ខែធ្នូ ឆ្នាំ២០១៩ អគារលំនៅឋានទាំងពីរនៃខុនដូ D’Seaview ត្រូវបានបញ្ចប់ការសាងសង់ និងប្រគល់បន្ទប់ទាំងនោះទៅម្ចាស់រៀងខ្លួនៗ អតិថិជនកាន់ តែយល់ច្បាស់នៃទំហំបន្ទប់ ជាក់ស្ដែងដែលគាត់បានទិញ និងការប្រគល់ជូនដល់អតិថិជន ជាហេតុធ្វើឱ្យអ្នកទិញមានការ ជឿជាក់មកលើម្ចាស់គម្រោង។ អតិថិជន ដែលរស់នៅក្នុង អគារខុនដូ D’Seaview អាចធ្វើការលំហែកាយជាមួយអគារពាណិជ្ជកម្មចម្រុះ និងការរួម បញ្ចូលគ្នានៃក្លឹបហាត់ប្រាណឯកជន ដែលផ្តល់នូវកន្លែងកម្សាន្តដូចជា អាងហែលទឹក អាងទឹកក្តៅ និងទឹកត្រជាក់ ក្លឹបហាត់ប្រាណ បន្ទប់យូហ្គា បន្ទប់ហាត់រាំ ស្ទីម សូណា ស្ប៉ា និងភោជនីយដ្ឋានជប៉ុន ស៊ីហ្កាបារ ទាំងនេះបានចូល រួមចំណែកក្នុងតម្រូវការលំនៅឋាន សម្រាប់ប្រជាជនកម្ពុជា នឹងបន្តធ្វើឱ្យប្រសើរឡើង និងខិតខំផ្ដល់ឱ្យអស់ពីសមត្ថភាព ដើម្បី បំពេញតាមតម្រូវការលំនៅឋានដល់អតិថិជននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។
ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាមាន ប្រសាសន៍ថា ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការ ដឹកនាំដោយមានសមត្ថភាពរបស់ឯកឧត្តម គួច ចំរើន និងក្រុមការងារ។ ឯកឧត្តម បន្តថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសជា ភ្ញៀវកិត្តិ យសនៅស្ថានទូតសិង្ហបុរី យើងបានបើកបង្ហាញផ្ទាំងគំនូរទ្វេភាគីដែលបង្កើតរួមគ្នា ដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិ កាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាព រវាងប្រជាជាតិ និងប្រទេសទាំងពីរ បង្កើតជាផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរ លើជញ្ជាំង ឬ Street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាង សិង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ដុល្លារអាម៉េរិក ដើម្បី ឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា និងសិល្បៈអមត:។ ផ្ទាំងគំនូរទ្វេភាគី ត្រូវដាក់បង្ហាញនៅក្រៅស្ថាន ទូតសិង្ហបុរី នៅរាជធានីភ្នំពេញ ក្លាយជាអនុស្សាវរីយ៍ដ៏មានអត្ថ ន័យរំលឹកអំពីមិត្តភាពដ៏យូរអង្វែង និងនៅច្រើនវិស័យផ្សេងទៀតរវាងប្រជាជន នៃប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសិង្ហបុរី មានប្រសាសន៍បន្តថា នៅចន្លោះឆ្នាំ២០១៨-២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរការ កសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤.៨ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ ២០១៨ នឹង ៤.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩ ។ ប្រទេសសិង្ហបុរី ជាអ្នកវិនិយោគិនធំជាងគេលំដាប់ទី៤ នៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានការវិនិ យោគចំនួន ២១៦លានដុល្លារអាម៉េរិក ហើយនៅចុងឆ្នាំនេះមានគម្រោងមួយចំនួនផ្សេងទៀត ដែលកំពុងត្រូវបានអនុវត្តន៍។ ខ្ញុំយល់ថា ក្រុមហ៊ុន ហុង ឡៃហ៊ួត គ្រុប លីមីតធីត បាន វិនិយោគ​​​ជាង ១៧០លានដុល្លារអាម៉េរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យវិស័យកសិកម្មនៅ កម្ពុជាឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំ ចំពោះក្រុមហ៊ុនសិង្ហបុរីនៅកម្ពុជាដោយមាន ទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេ ក្នុងការវិនិយោគនៅប្រទេសកម្ពុជាពិសេសខេត្ត ព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី និងបើក ដំណើរការក្លឹបហាត់ប្រាណ D’Seaview Clubhouse ជាសក្ខីភាពបង្ហាញ ឱ្យឃើញពីការជឿ ជាក់របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុង ខេត្តព្រះសីហនុ។ ក្រុមហ៊ុន ហុង ឡៃហ៊ួត គ្រុប លីមីតធីត បានសម្ពោធក្លឹបហាត់ប្រាណ (D’Seaview Clubhouse) អាងហែលទឹក អាងទឹកក្តៅ និងទឹកត្រជាក់ កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា និងរាំ ភោជនីយដ្ឋានជប៉ុន ស៊ីហ្គាបា កន្លែងស្ប៉ា ស្ទីម និងសូណាជាដើម។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មិនសូវល្អ ដោយសារមានសកម្មភាពការវាយដំ និង ការបាញ់បោះក្នុងក្រុងរបស់យើង ក្រោយចប់កម្មវិធីនេះ ខ្ញុំនឹងដឹកនាំចាត់វិធានការនានាពាក់ ព័ន្ធទៅនឹងស្ថានភាពអាក្រក់បែបនេះ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំពិត ជាត្រូវទទួលខុសត្រូវចំពោះបញ្ហា សន្តិសុខនៅទីនេះ រួមទាំងកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងចាត់វិធានការជាក់ស្ដែង ថែមទៀត ក្នុងការគ្រប់គ្រងសន្តិសុខដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋក្នុងក្រុងរបស់យើង។ ពិតណាស់ថា ការចាត់វិធានការ វាមានបញ្ហាខ្លះនឹងត្រូវកើតឡើងនៅតាមទីកន្លែងមានភាព ស្មុគស្មាញមួយចំនួន និងការធ្វើដំណើរនៅតាមដងផ្លូវសាធារណៈយ៉ាងណាក៏ដោយក្នុងពេល សមត្ថកិច្ចរបស់យើងចុះធ្វើប្រតិបត្តិការ វាពិតជាបងប្អូនមិនសប្បាយចិត្ត វាអាចប៉ះពាល់ដល់ ការធ្វើដំណើរតាមដងផ្លូវសាធារណៈដោយ ចំណែកខ្លះ ដើម្បីគ្រប់គ្រងការងារសន្តិសុខឱ្យ បានល្អឡើងវិញ កិច្ចការនេះក៏ជាដំណើរការគាំទ្រដល់ការវិនិយោគ ភ្ញៀវទេសចរ និងប្រ ជាពលរដ្ឋក្នុងខេត្តរបស់យើងផងដែរ៕