ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លេីកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្ដីទី ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តព្រះវិហារ លោក លោកស្រី នាយក/នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត តំណាងកងកម្លាំងទាំងបី តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុកទាំង៨ នៅសាលប្រជុំធំ ជាន់ទី៣ សាលាខេត្តព្រះវិហារ៕
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លេីកទី១៧ អាណត្តិទី៣
