ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយ លិខិតលេខ៣៧៣ របស់ក្រសួងមហាផ្ទៃ និងលិខិតជម្រាបជូនរបស់រដ្ឋបាលខេត្តព្រៃវែង “ស្ដីពីការអនុវត្តគោលការណ៍ និងនិតិវិធីចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធ ឬបេក្ខជនបម្រុងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ “នៅសាលប្រជុំរដ្ឋបាលស្រុកស៊ីធរកណ្ដាល ដល់លោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ទាំង១១ឃុំ ក្នុងស្រុកស៊ីធរកណ្ដាល សរុបចំនួន ៧៦នាក់ ។