កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅ៩ខែឆ្នាំនេះ


(សៀមរាប)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះ ធ្លាក់ចុះជាង៧៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៩ខែ ឆ្នាំ២០២០នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៥ភាគរយ។

សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕