មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ​ពារ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកសាងគោលនយោបាយ


មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្ត​គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញ​ដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំ​ប្រឹង​ប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រ​ផែនការ​កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយ​ឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបី​ក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។ ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការ​ពារសិទ្ធិ របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វ​ផ្សាយ និង បណ្ដុះបណ្ដាលជាច្រើនវគ្គសម្រាប់អនុវត្តន៍ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ​សំដៅពង្រឹង សមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានាទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងគាំទ្រដល់ជន​រងគ្រោះ​ប្រកប​ដោយ សុវត្ថិភាព។
ឯកឧត្ដមបានបន្ថែមថា គោលនយោបាយនេះ ធានាបាននូវជនរងគ្រោះទទួលបាន​ផល​​ប្រយោជន៍ពី​លិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិព្រមទាំងទទួលបាននូវសិទ្ធិ​អំណាច និងមាន​លទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសមាគមដោយជោគជ័យ​ជាស្ថាពរទទួល​បានការ​ឧបត្ថម្ភ​​ទាំងផ្នែកសម្ភារ និងស្មារតី ពិសេសសេវាសុខភាព ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពី​ភាព​រងគ្រោះជាថ្មី និងការរើសអើង៕
On 01 October 2020, H.E. Nhek Vanna, Secretary of State for Ministry of Ministry of Social Affairs, Veterans and Youth Rehabilitation, participated in the opening ceremony of Consultative Workshop on the implementation of policy and minimum standards on the protection of the rights of victims of human trafficking, at Cambodiana Hotel.
He said that receiving the command of the Royal Government to protect and provide support services to victims, the Ministry has actively worked and achieved many achievements in the protection of victims of human trafficking, policy building, prevention of crime, strengthening cooperation and building partnerships.