គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ របាយការណ៍របស់គណៈកម្មការចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នៃព្រឹទ្ធសភា នីតិកាលទី៤ បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំនព្វមាស ឆ្នាំ២០២០ និងទិសការងារដៅបន្ត និងការងារផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕
On Friday 02 October 2020, Senate Commission on Health, Social Affairs, Veterans, Youth Rehabilitation, Vocational Training and Women’s Affairs led by its chairwomen Her H.E. Mean Sam An to organize the Internal Meeting to review on the reports of the commission during the 5th and 6th sessions of Senate for the 4th legislature, and set forth new goals.