រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំពិនិត្យ និងអនុម័តរបៀបវារៈចំនួន ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១៦ អាណត្តិទី៣ ឆ្នាំ២០២០


(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌ

ដោយមានការចូលរួមពីលោក សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីគណៈអភិបាលខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកស្រី អធិការរងនគរបាលខណ្ឌ, លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ។

របៀបវារៈដែលបានលើកយកមកពិនិត្យ អនុម័ត និងផ្សព្វផ្សាយនាពេញនេះ ដូចខាងក្រោម៖

ទី១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៥ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។

ទី២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

ទី៣៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំត្រីមាសទីបី ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

ទី៤៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកញ្ញា ឆ្នាំ២០២០។

ទី៥៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងចំណូលចំណាយថវិកា របស់រដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២១។

និងទី៦៖ ការងារផ្សេងៗ៖

* ការងារត្រៀមចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ សម្រាប់ខណ្ឌដូនពេញ។

* វិធានការបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

* ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខណ្ឌដូនពេញ។

* ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ ក្នុងខណ្ឌដូនពេញ៕