ក្រុមការងាររបស់ការិយាល័យធារាសាស្ត្រកសិកម្ម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បាននាំយកម៉ាសុីនបូមទឹកចល័តចំនួន ០២គ្រឿង ដេីម្បីអន្តរាគមន៍បូមទឹកដាក់ទំនប់លោក ទុកធ្វើស្រែប្រាំង


នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររបស់ការិយាល័យធារាសាស្ត្រកសិកម្ម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បាននាំយកម៉ាសុីនបូមទឹកចល័តចំនួន ០២គ្រឿង កម្លាំង ៦៥សេះ ដេីម្បីអន្តរាគមន៍បូមទឹកដាក់ទំនប់លោក ទុកធ្វើស្រែប្រាំង ស្ថិតក្នុងភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ៕
On Friday 02 October 2020, Team Work of Irrigated Agriculture Office of Department of Water Resources and Meteorology, had installed the 2 mobile pumping machines with 65 horse-powers, at prek samrong village, Ksach Andaet commune, Chlong district, Kratie province.