លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទស្សនកិច្ចការងារនៅរមណីយដ្ឋានអង្គរក្នុងឱកាសដ៏មមាញឹកបំពេញបេសកកម្មការងារនៅខេត្តសៀមរាប


នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនកិច្ចការងារនៅរមណីយដ្ឋានអង្គរ។
ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងគារវកិច្ចដោយក្តីគោរព និងថ្លែងអំណរគុណចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នូវវឌ្ឍនភាពការងារលើផ្នែកអភិរក្ស ជួសជុលប្រាង្គប្រាសាទបុរាណ ព្រមទាំងកិច្ចការជាច្រើនផ្សេងទៀតដែលអាជ្ញាធរជាតិអប្សរាបានបំពេញដើម្បីត្រៀមទទួលភ្ញៀវទេចរនាពេលខាងមុខ។ ជាពិសេសកិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណ សោភ័ណភាព បរិស្ថាន នៅបរិវេណមុខប្រាសាទអង្គរវត្ត….៕