ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចូលរួមប្រជុំពិនិត្យទៅលើសមាសភាពក្រុមការងារចុះជួយឃុំ និងតាមបណ្តារភូមិនានាក្នុងឃុំចុងជាច និងលើកទិសដៅការងារបន្ត


នាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ថ្ងៃទី 3 ខែតុលា ឆ្នាំ ២០២០នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចូលរួមប្រជុំពិនិត្យទៅលើសមាសភាពក្រុមការងារចុះជួយឃុំ និងក្រុមការងារចុះជួយតាមបណ្តារភូមិនានាក្នុងឃុំចុងជាច និងលើកទិសដៅការងារដែលត្រូវចាប់ផ្តើមអនុវត្ត ដើម្បីពិនិត្យ និងចូលរួមដោះស្រាយ បញ្ហាប្រឈមជូន ប្រជាពលរដ្ឋក្នុងឃុំទាំងពីរ ក្នុងនោះដែរលោក ភុំ រ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាចបានដោះស្រាយថវិកាមួយចំនួន សម្រាប់បម្រើការងារចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងឃុំទាំងពីរ និងដោះស្រាយបញ្ហា (ក៣) ព្រមទាំងបានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា ដែលបានចូលរួមប្រជុំផងដែរ។