អង្គកឋិនទាន ផ្តួចផ្តើមឡើងដោយឧបាសិកា ថាន់ ឡាំមីន មាតាក្មេកសម្តេចវិបុលសេនាភក្តី សាយ ឈុំ


(ស្វាយរៀង)៖ ពិធីដង្ហែរអង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមបុណ្យដោយ ឧបាសិកា ថាន់ ឡាំមីន ម្តាយក្មេក សម្តេចវិបុលសេនាភក្តីសាយ ឈុំ និងបុត្រី បុត្រា ចៅៗ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការថ្នាក់ខេត្ត ស្រុក និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ០២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ តុលា ឆ្នាំ២០២០ ដើម្បីកៀគរ ប្រមែប្រមូលថវិការួមចំណែកកសាងសមិទ្ធផលនានាaនៅក្នុងវត្តជីកដី ស្ថិតក្នុងភូមិជីកដីឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ត ស្វាយរៀង។
ក្នុងឱកាសនោះផងដែរ លោកជំទាវ អ៊ូ សាន ជាភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងបុត្រា បុត្រី ក៏បានរៀបចំអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងជនពិការ យាយជី តាជី ប្រមាណ៥០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២មុឺនរៀល និងសារុង១មួយផងដែរ …៕
The Kathin Festival at Chik Dey pagoda was organized by Laywoman Thanh Lam Min, Mother In Law of President of the Cambodian Senate, on Sunday 04 October 2020. The purpose of the celebration of this Buddhist ceremony was also to raise the funds for Chik Dey pagoda.
On this occasion, Her H.E Ou San, President of the Cambodian Senate’s Spouse, and her family also distributed the reliefs of money and sarongs to the 500 needy people and people with disabilities.