អភិបាលខេត្តពោធិ៍សាត់ ទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ


មុននឹងចូលរួម ក្នុងកម្មវិធីប្រកាសប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ថ្មី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់ ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថា នេះគឺជាទម្លាប់ ដែលឯកឧត្តមអភិបាលខេត្ត តែងតែចូលរួមដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ នៅមុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ក្នុងនាមជាក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុកជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា៕