ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១៧ អាណត្តិទី៣ ឆ្លងរបាយការណ៍ត្រីមាសទី៣ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០


ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១៧ អាណត្តិទី៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាល នាយកទីចាត់ អង្គភាពចំណុះរដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្ត ឆ្លង និងអនុម័តលើរបៀបវារៈ ដូចខាងក្រោម៖
១- សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៦
២- សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំត្រីមាសទី៣ ឆ្នាំ២០២០
៣- សេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤ (តុលា វិច្ឆិកា ធ្នូ)
៤- សេចក្តីព្រាងផែនការវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្តាក្រុង ស្រុកទាំង៧
៥- សេចក្តីព្រាងគម្រោងថវិកាចំណាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្តាលក្រុងស្រុកទាំង៧
៦- បញ្ញាផ្សេងៗ